៣៤ មនុស្សល្ងង់មើលបញ្ហានឹងភ្នែក មនុស្សឆ្លាតមើលបញ្ហានឹងគំនិត និងការវិភាគ។
៣៣ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺអ្នកដឹកនាំមិនដឹងថា ខ្លួនដឹកនាំ ប្រទេសទៅណា។ គ្មានទស្សនៈវិស័យ ។
៣២ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានចំណោះដឹងក្រៅខ្លួន ដូចជាមានសញ្ញាបត្រ តែគ្មានចំណោះដឹង ។
៣១ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យប្រទេសអន្តរាយ គឺមានទ្រព្យដោយគ្មាន ប្រភពច្បាស់លាស់ ។
៣០ ប្រភពនៃទុក្ខ គឺប្រជាជនគ្មានអំណាច។
២៩ គ្រាន់តែចេះជេរ ឬចេះនិយាយពីបញ្ហា ពុំមែនជាលំនាំលទ្ធិប្រជាធិបតេយ្យឡើយ។
២៨ នៅក្នុងសង្គមប្រជាធិបតេយ្យ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជនជាអ្នកបររទេះសេះ។
២៧ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៦ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។ មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា។
២៥ ទង្វើរត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និងមានប្រយោជន៍។
២៤ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។
២៣ មនុស្សអាចជួយអ្នកដទៃបាន លុះណាតែមនុស្សនោះឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។
២២ ព្រះពុទ្ធនាំមនុស្សឱ្យស្គាល់ពីប្រយោជន៍។
២១ ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។
២០ មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀត ដោយសារការគិត។
១៩ កុំធ្វើជាអ្នកផ្គាប់ចិត្តដល់មនុស្សខូច។
១៨ ទាន គឺចិត្តហុច មិនមែនកាយហុចទេ។
១៧ ការនិយាយ គួចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។
១៦ ការយល់ខុស នាំដល់សកម្មភាពខុស។
១៥ យល់ត្រូវ ទើបគិតត្រូវ។
១៤ ព្រះពុទ្ធនៃយើង មិនមែននាំមនុស្សលោកឱ្យជឿទេ ប៉ុន្តែនាំឱ្យមនុស្សគិត ឬនាំឱ្យមនុស្សមានសទ្ធា។
១៣ មនុស្សពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។
១២ មនុស្សល្ងង់ និងមនុស្សអាក្រក់ តែងយកខ្លួនឯងជាសត្រូវ។
១១ នយោបាយ គឺជាសិល្បៈធ្វើឱ្យសម្រេចទិសដៅ។
១០ តើលទ្ធិប្រជាធិបតេយ្យជាអ្វី? តុល្យភាពអំណាចរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ
រួមគិត រួមសម្រេច និងរួមធ្វើ ។
៩ គិតត្រូវ និយាយត្រូវ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេលអនាគត។
៨ កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត
៧ មនុស្សឆ្លាត រៀនពីកំហុសអ្នកដទៃ មនុស្សល្ងង់រៀនពីកំហុសខ្លួនឯង រីឯមនុស្សមហាល្ងង់ សូម្បី
កំហុសខ្លួនឯងក៏រៀនមិនចេះផង។ តើអ្នកជាមនុស្សប្រភេទណា ?
៦ អ្នកដឹកនាំល្អ គឺអ្នកដឹកនាំខិតខំបង្កើតអ្នកដឹកនាំឱ្យបានច្រើន មិនមែនអ្នកដើរតាមឱ្យបានច្រើន ឡើយ។
៤ ប្រព័ន្ធប្រជាធិបតេយ្យអាចដំណើរការបាន លុះត្រាតែមានតុល្យភាពអំណាចរវាងអ្នកដឹកនាំ និង ប្រជាលរដ្ឋ។
៤ គ្រាន់តែចេះនិយាយពីបញ្ហា គ្មានអ្វីអស្ចារ្យឡើយ។
៣ អ្នកដឹកនាំភាគច្រើនក្នុងសង្គមកម្ពុជា ច្រើនប្រៀបធៀបរបស់ ឬសកម្មភាពមិនល្អ ដែលពេលខ្លះគ្មាន ប្រយោជន៍អ្វីទាល់តែសោះ។
២ សំលេងជួង (ចម្រៀង)
១ ជាតិត្រូវការយើង (ចម្រៀង)
Please Read more in Detail!
Sunday, December 28, 2008
ខាងក្រោមនេះជាទស្សនៈនយោបាយ និងជីវិត ដែលដកស្រង់សម្រាំងចេញពីសារសំលេង...
Posted by entertainmentzoo at 5:54 PM 0 comments
Labels: Ideas Contribution
សេចក្តីអំពាវនាវ
ដោយបានរងទុក្ខវេទនាសព្វបែបយ៉ាងក្នុងជីវិតរស់នៅក្រោមរបបនយោបាយផ្ដាច់ការ ជាពិសេសក្នុងរបបប្រល័យ ពូជសាសន៍ពីឆ្នាំ ១៩៧៥-១៩៧៩។
ដោយធ្លាប់ទទួលការឈឺចាប់ពីការឈ្លានពានត្រួតត្រា បំផ្លិចបំផ្លាញពីសំណាក់បរទេស។
ដោយមានបំណងឱ្យការផ្ទេរអំណាចដឹកនាំប្រទេសប្រព្រឹត្ដទៅដោយសន្ដិវិធី និងរលូន តាមគន្លងប្រជាធិបតេយ្យ។
ដោយយល់ច្បាស់ថា ប្រទេសកម្ពុជាកំពុងបោះជំហានដល់របត់កែប្រែមួយសំខាន់បំផុត ក្នុងប្រវត្ដិសាស្ដ្រ។
ប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿទៅលើកម្លាំងយុត្ដិធម៌ សច្ចៈភាព និងប្រកាន់ខ្ជាប់នូវភាព សុចរិតទៀងត្រង់ បានប្ដេជ្ញាចិត្ដយ៉ាងមុះមុតរួបរួមគ្នារកវិធីកែប្រែផ្នត់គំនិតអសកម្មនានា ក្នុង សង្គម ហើយបានឈានដល់ការព្រមព្រៀង សំរេចបង្កើតគណបក្ស សម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ នេះឡើង ក្នុងគោលដៅចូលរួមដឹកនាំ កសាងប្រទេស ដោយគោរពគោលការណ៍ ប្រជាពលរដ្ឋជាម្ចាស់អំណាច និងមិនយល់ស្របឱ្យមនុស្សម្នាក់ ឬជនមួយក្រុមតូច ក្ដោបក្ដាប់ អំណាចសំរេចវាសនាប្រទេស ជំនួសប្រជាពលរដ្ឋដែលជាម្ចាស់អំណាចស្របច្បាប់។ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានគោលដៅនាំប្រជាពលរដ្ឋ ទៅយកអំណាច ដែលបានបាត់បង់ជាយូរមកហើយ គឺ អំណាចជ្រើសរើស និងទំលាក់ដោយផ្ទាល់ នូវអ្នក តំណាងរបស់ខ្លួនគ្រប់ជាន់ថ្នាក់ដូចជាថ្នាក់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ដ/ក្រុង និងតំណាង រាស្ដ្រ ដោយមិនទុកឱ្យអ្នកតំណាងរបស់ខ្លួន ទាំងនោះគោរព និងបម្រើតែផលប្រយោជន៍ គណបក្សនីមួយៗរបស់ខ្លួន ភ្លេចគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមអំពាវនាដល់ជនរួមជាតិ និងមិត្ដភ័ក្ដ្រជិតឆ្ងាយ ទាំងអស់ ដែលស្រលាញ់នូវភាព សុចរិតទៀងត្រង់ និងមានឧត្ដមគតិ ដូចបានរៀបរាប់ជូន ខាងលើ ចូលរួមផ្ដល់វិភាគទានជាថវិកា ទោះតិចក្ដី ច្រើនក្ដី ឬជាគំនិតកែលំអផ្សេងៗ ដើម្បី កសាងជាតិយើង។
គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមស្វាគមន៍ជានិច្ចចំពោះបងប្អូនរួមជាតិ ដែល មានបំណងចង់ចូលរួមក្នុងចលនារបស់យើងស្របតាមបាវចនា“រួមគិត រួមសម្រេច រួមធ្វើ”។
Please Read more in Detail!
Posted by entertainmentzoo at 5:52 PM 0 comments
Labels: Announcement, Home
Contacts
ទំនាក់ទំនងគណបក្ស
អាសយដ្ឋាន ៖ ផ្ទះលេខ ៦១ អា ផ្លូវ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ ៖ (៨៥៥) ១២ ៨៩៧ ៦០០ / (៨៥៥) ១១ ៩៤២ ៥២៥ / (៨៥៥) ១២ ៩០៦ ៥៦៥
Please Read more in Detail!
Posted by entertainmentzoo at 5:50 PM 0 comments
Missions
បេសកកម្ម ដើម្បីឈានទៅសម្រេចគោលដៅរបស់គណបក្សមានបីសំខាន់ គឺ៖
១. ការបណ្តុះបណ្តាលលទ្ធិប្រជាធិបតេយ្យ
២. ការទាញយកប្រយោជន៍ពីកិច្ចប្រតិបត្តិព្រះពុទ្ធសាសនា
៣. ការអប់រំសីលធម៌សង្គម
Please Read more in Detail!
Posted by entertainmentzoo at 5:47 PM 0 comments
Labels: Vision and Missions
កម្មវិធីនយោបាយ
១. រៀបចំច្បាប់ ដើម្បីអនុវត្ដយន្ដការ ៨ ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋមានអំណាយពិតប្រាកដ។
២. ការពារប្ដូរប្ដេចនូវឯកភាពរាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ពង្រឹង និងពង្រីកទំនាក់ ទំនងមិត្ដភាព
និងសហប្រតិបត្ដិការ ប្រកបដោយភាពស្មោះត្រង់ ជាមួយប្រទេសជិតខាង ប្រទេស ក្នុងតំបន់ និងប្រទេសក្នុងពិភពលោក។
៣. បង្កើតច្បាប់ និងយន្ដការប្រឆាំងនឹងអំពើពុករលួយ។
៤. ដោះស្រាយបញ្ហាជនអន្ដោប្រទេសន៍ យ៉ាងម៉ឹងម៉ាត់ អនុលោមតាមច្បាប់ជាតិ និងអន្ដរជាតិ។
៥. ចាត់វិធានការលុបបំបាត់ការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ពីអ្នកមានអំណាច និងបង្កើតដី សម្បទាន សង្គមកិច្ច សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ គ្មានដីធ្លី។
៦. ដំឡើងប្រាក់បៀវត្សរ៍មន្ដ្រីរាជការ និងកងកំលាំងប្រដាប់អាវុធឱ្យមានជីវភាពរស់នៅសមរម្យ ស្របតាមតម្លៃទំនិញទីផ្សារ ដើម្បីបំរើការងារក្នុងភាពថ្លៃថ្នូរ។
៧. ជំរុញកំណែទម្រង់កម្មវិធីសិក្សានៅគ្រប់ភូមិសិក្សា និងជាពិសេស បញ្ចូលកម្មវិធីអប់រំសីលធម៌ វិជ្ជាពលរដ្ឋ និងមនសិការ ទៅក្នុងកម្មវិធីសិក្សានៅគ្រប់លំដាប់ថ្នាក់។
៨. ដាក់ជាអាទិភាពនូវការងារអភិវឌ្ឍន៍តំបន់ព្រំដែន និងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានការកសាង និងស្ដារ ហេដ្ឋារចនាសម្ព័ន្ធ ធ្វើប្រព័ន្ធធារាសាស្ដ្រ ធ្វើអាងស្ដុកទឹក ផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ទំនើប បង្កើនវិនិយោគសាធារណៈ កសាងសាលារៀន មន្ទីរពេទ្យ និងលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋជនបទ។
៩. បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវតី តាមរយៈការទាក់ទាញអ្នក វិនិយោគក្នុងស្រុក និងបរទេស ក្នុងគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃភាពស្អាតស្អំរបស់មន្ដ្រី សន្ដិសុខសង្គម និងស្ថេរភាពសង្គម។
១០. ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្គាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស ការផលិត និង ជូញដូរគ្រឿងញៀន ការជួញដូរស្ដ្រី និងកុមារ អំពើប្លន់ អំពើចាប់ពង្រត់ និងសកម្មភាពក្មេងពាល ជាដើម។
១១. ធ្វើកំណែទម្រង់ប្រព័ន្ធតុលាការគ្រប់លំដាប់ថ្នាក់ឱ្យទៅជាតុលាការឯករាជ្យ និងការពារយុត្ដិធម៌ ជូនប្រជាពលរដ្ឋទូទៅ។
Please Read more in Detail!
Posted by entertainmentzoo at 5:44 PM 0 comments
Labels: Political Program
Radio Programs
រាល់ការអធិប្បាយលំអិតមានផ្សាយតាមកម្មវិធីវិទ្យុដូចខាងក្រោម ៖
១- FM ៩០ MHz ភ្នំពេញ ពីម៉ោង ៧-៨ យប់
២- FM ៩០.២៥ MHz ខេត្ដបាត់ដំបង ពីម៉ោង ៣-៤ រសៀល
៣- FM ៩៥.៥ MHz វិទ្យុអង្គររដ្ឋា ខេត្ដសៀមរាប ពីម៉ោង ៧-៨ យប់
- FM ៩៥.៥ MHz វិទ្យុអង្គររដ្ឋា ខេត្ដសៀមរាប ពីម៉ោង ៥.៣០-៦.៣០ ព្រឹក
៤- FM ៩០.២៥ MHz ខេត្ដឧត្ដរមានជ័យ ពីម៉ោង ៦-៧ ព្រឹក
៥- FM ៩៣.៥ MHz វិទ្យុស្វីត ខេត្ដកំពត ពីម៉ោង ៥-៦ រសៀល
កម្មវិធីពិសេស!
១. ផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យពីម៉ោង ៦.០០ ដល់ម៉ោង ៨ យប់ ពីវិទ្យុ FM ៩០
ពីទីក្រុងភ្នំពេញ
២. ផ្សាយបន្តផ្ទាល់ពីវិទ្យុអង្គររដ្ឋាខត្តសៀមរាប ពីម៉ោង ៧.០០ ដល់ម៉ោង ៨.០០ យប់
3. ផ្សាយបន្តផ្ទាល់ពីវិទ្យុគីរីដងរ៉ែក ខេត្តបាត់ដំបង ពីម៉ោង ៧.០០ ដល់ម៉ោង ៨.០០ យប់
Please Read more in Detail!
Posted by entertainmentzoo at 5:41 PM 0 comments
Labels: Radio Programs