ដោយបានរងទុក្ខវេទនាសព្វបែបយ៉ាងក្នុងជីវិតរស់នៅក្រោមរបបនយោបាយផ្ដាច់ការ ជាពិសេសក្នុងរបបប្រល័យ ពូជសាសន៍ពីឆ្នាំ ១៩៧៥-១៩៧៩។
ដោយធ្លាប់ទទួលការឈឺចាប់ពីការឈ្លានពានត្រួតត្រា បំផ្លិចបំផ្លាញពីសំណាក់បរទេស។
ដោយមានបំណងឱ្យការផ្ទេរអំណាចដឹកនាំប្រទេសប្រព្រឹត្ដទៅដោយសន្ដិវិធី និងរលូន តាមគន្លងប្រជាធិបតេយ្យ។
ដោយយល់ច្បាស់ថា ប្រទេសកម្ពុជាកំពុងបោះជំហានដល់របត់កែប្រែមួយសំខាន់បំផុត ក្នុងប្រវត្ដិសាស្ដ្រ។
ប្រជាពលរដ្ឋខ្មែរ ដែលមានជំនឿទៅលើកម្លាំងយុត្ដិធម៌ សច្ចៈភាព និងប្រកាន់ខ្ជាប់នូវភាព សុចរិតទៀងត្រង់ បានប្ដេជ្ញាចិត្ដយ៉ាងមុះមុតរួបរួមគ្នារកវិធីកែប្រែផ្នត់គំនិតអសកម្មនានា ក្នុង សង្គម ហើយបានឈានដល់ការព្រមព្រៀង សំរេចបង្កើតគណបក្ស សម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ នេះឡើង ក្នុងគោលដៅចូលរួមដឹកនាំ កសាងប្រទេស ដោយគោរពគោលការណ៍ ប្រជាពលរដ្ឋជាម្ចាស់អំណាច និងមិនយល់ស្របឱ្យមនុស្សម្នាក់ ឬជនមួយក្រុមតូច ក្ដោបក្ដាប់ អំណាចសំរេចវាសនាប្រទេស ជំនួសប្រជាពលរដ្ឋដែលជាម្ចាស់អំណាចស្របច្បាប់។ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានគោលដៅនាំប្រជាពលរដ្ឋ ទៅយកអំណាច ដែលបានបាត់បង់ជាយូរមកហើយ គឺ អំណាចជ្រើសរើស និងទំលាក់ដោយផ្ទាល់ នូវអ្នក តំណាងរបស់ខ្លួនគ្រប់ជាន់ថ្នាក់ដូចជាថ្នាក់ភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ខេត្ដ/ក្រុង និងតំណាង រាស្ដ្រ ដោយមិនទុកឱ្យអ្នកតំណាងរបស់ខ្លួន ទាំងនោះគោរព និងបម្រើតែផលប្រយោជន៍ គណបក្សនីមួយៗរបស់ខ្លួន ភ្លេចគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមអំពាវនាដល់ជនរួមជាតិ និងមិត្ដភ័ក្ដ្រជិតឆ្ងាយ ទាំងអស់ ដែលស្រលាញ់នូវភាព សុចរិតទៀងត្រង់ និងមានឧត្ដមគតិ ដូចបានរៀបរាប់ជូន ខាងលើ ចូលរួមផ្ដល់វិភាគទានជាថវិកា ទោះតិចក្ដី ច្រើនក្ដី ឬជាគំនិតកែលំអផ្សេងៗ ដើម្បី កសាងជាតិយើង។
គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមស្វាគមន៍ជានិច្ចចំពោះបងប្អូនរួមជាតិ ដែល មានបំណងចង់ចូលរួមក្នុងចលនារបស់យើងស្របតាមបាវចនា“រួមគិត រួមសម្រេច រួមធ្វើ”។
Sunday, December 28, 2008
សេចក្តីអំពាវនាវ
Posted by entertainmentzoo at 5:52 PM
Labels: Announcement, Home
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment