Sunday, December 28, 2008

ខាងក្រោមនេះជាទស្សនៈនយោបាយ និងជីវិត ដែល​ដកស្រង់សម្រាំងចេញ​ពីសារសំលេង...

៣៤ មនុស្ស​ល្ងង់​មើលបញ្ហានឹងភ្នែក មនុស្ស​ឆ្លាតមើលបញ្ហានឹងគំនិត​ និងការវិភាគ។ ​

៣៣ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​អ្នក​ដឹកនាំ​មិន​ដឹងថា​ ខ្លួន​ដឹកនាំ​ ប្រទេស​ទៅណា។​ គ្មាន​ទស្សនៈវិស័យ ។ ​

៣២ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មាន​ចំណោះ​ដឹងក្រៅ​ខ្លួន ដូចជា​មានសញ្ញាបត្រ​ តែ​គ្មាន​ចំណោះដឹង ។ ​

៣១ បាបមួយនៃបាបទាំង៧ របស់មាហាត្មៈគន្ធី ដែលនាំឱ្យ​ប្រទេស​អន្តរាយ គឺ​មានទ្រព្យ​ដោយ​គ្មាន​ ប្រភពច្បាស់លាស់ ។ ​

៣០ ប្រភពនៃទុក្ខ គឺប្រជាជន​គ្មានអំណាច។ ​

២៩ គ្រាន់តែចេះ​ជេរ​ ឬចេះនិយាយពីបញ្ហា ពុំមែន​ជាលំនាំលទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។ ​

២៨ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។ រដ្ឋាភិបាលជារទេះ ហើយប្រជាជន​ជាអ្នកបររទេះសេះ។ ​

២៧ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។ ​

២៦ នៅ​ក្នុងសង្គមប្រជាធិបតេយ្យ​ គ្មាននរណាធ្វើការ​សម្រាប់នរណាម្នាក់​ទៀត​ឡើយ។ មនុស្ស​ទាំងអស់ គ្នា​ធ្វើការ​ដើម្បី ប្រយោជន៍ទាំងអស់គ្នា។ ​

២៥ ទង្វើរត្រូវ លុះត្រាទង្វើរនោះត្រូវនឹងលក្ខខណ្ឌចាំបាច់បី គឺពិត ត្រូវកាល និង​មានប្រយោជន៍។ ​

២៤ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ។ ​

២៣ មនុស្សអាចជួយ​អ្នក​ដទៃ​បាន​ លុះណាតែមនុស្ស​នោះ​ឈ្នះលោកធម៏ទាំងបួន គឺលាភ យស សសើរ សុខ។ ​

២២ ព្រះពុទ្ធនាំមនុស្សឱ្យ​ស្គាល់ពីប្រយោជន៍។ ​

២១ ព្រះពុទ្ធបង្ហាញមនុស្សពីការគិត ពុំមែនការស្រមើស្រមៃឡើយ។ ​

២០ មនុស្សម្នាក់ពូកែជាងមនុស្ស​ម្នាក់ទៀត ដោយសារការគិត។ ​

១៩ កុំធ្វើជាអ្នក​ផ្គាប់ចិត្តដល់មនុស្ស​ខូច។ ​

១៨ ទាន គឺចិត្តហុច មិនមែនកាយហុចទេ។ ​

១៧ ការនិយាយ គួចេះរធ្វើសំដីរបស់ខ្លួនឱ្យមានតម្លៃសកល។ ​

១៦ ការយល់ខុស នាំដល់សកម្មភាពខុស។ ​

១៥ ​​យល់ត្រូវ ទើបគិតត្រូវ។ ​

១៤ ព្រះពុទ្ធនៃយើង​ មិនមែននាំ​មនុស្ស​លោក​ឱ្យ​ជឿទេ ប៉ុន្តែ​នាំ​ឱ្យ​មនុស្ស​គិត​ ឬ​នាំ​ឱ្យ​មនុស្ស​មាន​សទ្ធា។ ​

១៣ មនុស្ស​ពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ។ ​

១២ មនុស្ស​ល្ងង់ និងមនុស្ស​អាក្រក់ តែងយកខ្លួនឯងជាសត្រូវ។ ​

១១ នយោបាយ គឺជាសិល្បៈធ្វើឱ្យ​សម្រេចទិសដៅ។ ​

១០ តើលទ្ធិ​ប្រ​ជាធិបតេយ្យ​ជាអ្វី? តុល្យ​ភាពអំណាចរវាងអ្នក​ដឹកនាំ និងប្រជាពលរដ្ឋ​
រួមគិត រួមសម្រេច និងរួមធ្វើ​ ។ ​

៩ គិតត្រូវ និយាយត្រូវ​ និងធ្វើត្រូវ។ ត្រូវពេលនេះ ត្រូវនៅពេល​អនាគត។ ​

៨ កើតពីរាស្រ្ត ដើម្បីរាស្រ្ត របស់រាស្រ្ត ​

៧ មនុស្ស​ឆ្លាត​ រៀនពីកំហុស​អ្នក​ដទៃ មនុស្ស​ល្ងង់​រៀនពីកំហុស​ខ្លួនឯង រីឯមនុស្ស​មហាល្ងង់ សូម្បី​
កំហុស​ខ្លួនឯង​ក៏រៀនមិនចេះផង។ តើ​អ្នក​ជាមនុស្ស​ប្រភេទណា ? ​

៦ អ្នក​ដឹកនាំល្អ គឺអ្នកដឹកនាំខិត​ខំបង្កើត​អ្នកដឹកនាំឱ្យ​បាន​ច្រើន មិនមែន​អ្នក​ដើរតាមឱ្យ​បានច្រើន ឡើយ។​

៤ ប្រព័ន្ធ​ប្រជាធិបតេយ្យ​អាច​ដំណើរការបាន​ លុះ​ត្រា​តែ​មាន​តុល្យភាព​អំណាចរវាង​អ្នក​ដឹកនាំ និង​ ប្រជាលរដ្ឋ។ ​

៤ គ្រាន់តែ​ចេះ​និយាយ​ពីបញ្ហា គ្មាន​អ្វី​អស្ចារ្យ​ឡើយ។ ​

៣ អ្នក​ដឹកនាំ​ភាគច្រើន​ក្នុង​សង្គម​កម្ពុជា ច្រើនប្រៀបធៀបរបស់ ឬ​សកម្មភាពមិនល្អ ដែលពេល​ខ្លះ​គ្មាន​ ប្រយោជន៍​អ្វី​ទាល់តែ​សោះ។ ​

២ សំលេងជួង (ចម្រៀង)​

១ ជាតិត្រូវការយើង (ចម្រៀង)

0 Comments:

Post a Comment